សម្តេចតេជោ និងនាយករដ្ឋមន្រ្តីវៀតណាមជួបពិភាក្សាការងារនៅទីក្រុងប៉េកាំង ក្នុងឱកាសអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២
ចិន៖ ក្នុងឱកាសដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ មេសា បានទទួលជួបពិភាក្សាការងារ និងពិសាអាហារពេលព្រឹកជាមួយឯកឧត្តម ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារ នៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចំពោះការរីកចម្រើន និងសមិទ្ធផលរីកចម្រើនជាច្រើនរស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។
សម្តេចតេជោ បានបន្តថា យើងពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។ ជួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យកម្ពុជាមានការរីកចម្រើនខ្ពស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
សូមជម្រាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា-វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេះសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសម្រេចឲ្យបានទំហំ ពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០ ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន៕ម.ន