ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទ័ព ៨ពាន់នាក់ ទៅហ្គាហ្សា
ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមដាក់ពង្រាយទាហាន ដល់ទៅ ៨ពាន់នាក់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីជាការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដំណាក់កាលទី២។
បើតាម BBC, នេះគឺជាផ្នែកមួយ នៃ ផែនការសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក តាំងពីចុងឆ្នាំមុន។ នាយសេនាធិការកងទ័ពឥណ្ឌូនេស៊ី លោកឧត្តមសេនីយ Maruli Simanjuntak បាននិយាយ កាលពីថ្ងៃអង្គាំរថា «ការហ្វឹកហ្វឺនសម្រាប់ទាហាន បានចាប់ផ្តើមរួចហើយ ដោយពួកគេនឹងផ្តោតលើតួនាទី ផ្នែកវេជ្ជសាស្រ្ត និងវិស្វកម្ម នៅក្នុងតំបន់ហ្គាហ្សា»។
ប្រទេស ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព របស់លោកប្រធានាធិបតី Donald Trump ដែលត្រូវបានប្រកាស កាលពីខែមុន។ ក្រុមនេះ ត្រូវបង្កើតកងកម្លាំងស្ថេរភាពអន្តរជាតិ ISF ដែលនឹងជួយធានាតំបន់ព្រំដែន នៅហ្គាហ្សា និងធានាការគ្មានយោធាក្នុងទឹកដីនេះ រួមទាំងការរំសាយអាវុធ របស់ពួកប្រដាប់អាវុធហាម៉ាស។
ក្រុមប្រឹក្សាភិបាល ដែលគ្រោងនឹងជួបប្រជុំលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៩ ខែកុម្ភៈ ក៏នឹងត្រួតពិនិត្យរដ្ឋាភិបាលប៉ាឡេស្ទីនបច្ចេកវិទ្យាថ្មី នៅតំបន់ហ្គាហ្សា និង ការកសាងឡើងវិញ ក្រោយចប់សង្គ្រាម។
ជុំវិញការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព, ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានអះអាងថា ក្នុងនាមជាប្រទេសមូស្លីមដ៏ធំបំផុត របស់ពិភពលោក, ឥណ្ឌូណេស៊ី គួរតែជួយធ្វើឱ្យតំបន់ហ្គាហ្សាមានស្ថិរភាព ហើយ ការចូលរួមរបស់ខ្លួន នឹងធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយ រដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
យ៉ាងណា ការសម្រេចចូលរួមនេះ ក៏ត្រូវបានរិះគន់ ដោយក្រុមអ៊ីស្លាមមួយចំនួន នៅក្នុងប្រទេស ដោយពួគគេពេញមិនពេញចិត្តនឹងតួនាទីរបស់អាមេរិក ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត