លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសវៀតណាម នៅមូស្គូ

មូស្គូ ៖ លោក ពូទីន ប្រធានាធិបតី នៃប្រទេសរុស្ស៊ី ទទួលជួបលោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះ “ការសន្ទនាជាក់ស្តែង និងបើកចំហ” រវាងប្រទេសរបស់លោក និង វៀតណាម ក្នុងអំឡុងកិច្ចប្រជុំ ជាមួយលោក Le Hoai Trung នាពេលនោះ។

លោក ពូទីន បាននិយាយថា «ទំនាក់ទំនងទ្វេភាគីរបស់យើង កំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ការផ្លាស់ប្តូរពាណិជ្ជកម្មកំពុងកើនឡើង។ យើងមានកិច្ចសន្ទនាយ៉ាងសំខាន់ និងបើកចំហលើគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ»។

បើតាម Vietnamnet, ក្នុងពេលទៅរុស្ស៊ីលើកនេះ លោក Le Hoai Trung ក៏បានជួបជាមួយប្រធានគណបក្ស United Russia លោក Medvedev ។

ក្នុងជំនួបនោះ លោក Le Hoai Trung បានអះអាងថា វៀតណាមវាយតម្លៃយ៉ាងខ្ជាប់ខ្ជួន នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសហព័ន្ធរុស្ស៊ី។

លោកបានស្នើ ឲ្យមានទិសដៅជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបក្ស និង បក្ស ក្នុងរយៈពេលខាងមុខ ផងដែរ។

លោក Medvedev បានសង្កត់ធ្ងន់ថា វៀតណាមនឹងមិនអាចយកឈ្នះលើការលំបាករបស់ខ្លួនបានឡើយ ប្រសិនបើគ្មានការដឹកនាំ ដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner