អាមេរិក ព្រមានថា អ៊ីរ៉ង់មិនចរចាលើមីស៊ីល គឺជាបញ្ហាដ៏ធំ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមាន កាលពីថ្ងៃពុធថា អ៊ីរ៉ង់ត្រូវតែចរចាលើកម្មវិធីមីស៊ីល របស់ខ្លួន បើមិនដូច្នេះទេ នឹងក្លាយជាបញ្ហាដ៏ធំ។

ការបារម្ភនេះ ធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ទីក្រុង តេហេរ៉ង ថា កំពុងផលិតគ្រាប់រ៉ុក្កែត ដែលអាចវាយប្រហារ ដល់ដីសហរដ្ឋអាមេរិក។

លោក Rubio បានប្រាប់អ្នកយកព័ត៌មាន នៅមុនថ្ងៃ ចរចាជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ថា «ខ្ញុំអាចនិយាយបានថា ការទទូច របស់អ៊ីរ៉ង់ លើការមិនពិភាក្សាអំពីមីស៊ីលផ្លោង គឺជាបញ្ហាដ៏ធំមួយ»។

យ៉ាងណា លោក Rubio បាននិយាយថា «ប្រធានាធិបតីអាមេរិក ចង់បានដំណោះស្រាយការទូត ដូច្នេះសង្ឃឹមថា ការចរចានឹងមានផលិតភាព»។

ជុំវិញការវាយប្រហារដ៏មានសក្តានុពល លើប្រទេសអ៊ីរ៉ង់, លោក Rubio បាននិយាយថា «លោកប្រធានាធិបតី មិនបានធ្វើការសម្រេចចិត្ត លើរឿងនោះទេ ដូច្នេះ ខ្ញុំមិនដឹងថា តើថ្ងៃព្រហស្បតិ៍ ជាកាលបរិច្ឆេទសំខាន់ សម្រាប់រឿងនោះទេ …ខ្ញុំគិតថា វឌ្ឍនភាព ត្រូវតែធ្វើឡើង»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner