វីតាល់ បន្តពង្រឹងវត្តមានក្នុងវិស័យសុខភាព និងកីឡាសហគមន៍ នៅកម្ពុជា
ភ្នំពេញ៖ វីតាល់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយ Night Runners Club ដើម្បីបង្កើនកិច្ចសហការលើការលើកកម្ពស់សុខភាព សុខុមាលភាព និងរបៀបរស់នៅសកម្មរបស់ប្រជាជនកម្ពុជា តាមរយៈសកម្មភាពរត់ជាសហគមន៍។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងចក្រទឹកពិសាវីតាល់ ដោយមានការចូលរួមពី លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) លោក BERTRAND LUCAS
ប្រធានគ្រប់គ្រងទូទៅ Night Runners Club ថ្នាក់ដឹកនាំក្រុមហ៊ុនទឹកពិសាវីតាល់ ស្ថាប័នសារព័ត៌មាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

កិច្ចសហការនេះមានគោលបំណងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពកីឡា និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព តាមរយៈការគាំទ្រសកម្មភាពរត់របស់ Night Runners Club ដែលរៀបចំជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងអាទិត្យ ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំងសំខាន់ៗ រួមមាន វិមានឯករាជ្យ មាត់ទន្លេ និងកោះនរា។ កិច្ចសហការនេះក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រសុខុមាលភាពសង្គម និងវប្បធម៌រស់នៅសកម្មនៅកម្ពុជា។
លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានថ្លែងថា ការសហការជាមួយ Night Runners Club គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងវត្តមានរបស់វីតាល់ ក្នុងវិស័យសុខភាព សុខុមាលភាព និងការរស់នៅសកម្ម សម្រាប់មនុស្សគ្រប់ជំនាន់។ លោកបានបន្ថែមថា សកម្មភាពរត់សហគមន៍ កំពុងក្លាយជាចលនាសង្គមវិជ្ជមាន ដែលជួយលើកកម្ពស់ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដូច្នេះការចូលរួមគាំទ្ររបស់វីតាល់ គឺជាផ្នែកមួយនៃបេសកកម្ម ក្នុងការរួមចំណែកបង្កើតសង្គមដែលមានសុខភាពល្អ។

លោក Bertrand Lucas ប្រធានគ្រប់គ្រងទូទៅ Night Runners Club បានបង្ហាញថា កិច្ចសហការជាមួយវីតាល់ នឹងជួយពង្រីកសកម្មភាពរត់សហគមន៍ឱ្យកាន់តែទូលំទូលាយ បង្កើនការចូលរួមរបស់សាធារណជន និងលើកកម្ពស់វប្បធម៌រស់នៅយ៉ាងសកម្មនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះវីតាល់ ដែលបានជឿជាក់ និងគាំទ្រកម្មវិធីរត់ជាសហគមន៍បន្តបន្ទាប់។
គួរបញ្ជាក់ដែរថា វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបដោយបច្ចេកវិទ្យាពីសហគមន៍អ៊ឺរ៉ុបមានប្រទេសអាឡឺម៉ង់ អីុតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្កិសមសម្រាប់ អ្នកលេងកីឡា ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ។ ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បញ្ជាក់ដោយស្ថាប័នវាយតម្លៃគុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បន្ថែមពីលើការទទួលស្គាល់លើគុណភាពផ្សេងៗទៀតកន្លងមក ដូចជា វិញ្ញាបនបត្រពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា ៕







