អ៊ីស្រាអែល បើកការវាយប្រហារ លើលីបង់

បេរូត ៖ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារ កំណត់គោលដៅយ៉ាងជាក់លាក់ ប្រឆាំងនឹងសមាជិកជាន់ខ្ពស់ របស់ក្រុមហេសបូឡាហ៍ នៅក្នុងរដ្ឋធានីបេរូត នៃ ប្រទេសលីបង់ នៅថ្ងៃទី២ ខែមីនានេះ។

បើតាម CNA, ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ទាំងនេះ បានបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូល របស់អ៊ីរ៉ង់។

មន្ត្រីរដ្ឋាភិបាលលីបង់ បានជំរុញឱ្យក្រុមហេសបូឡាហ៍ មិនឱ្យចូលប្រឡូក ក្នុងការគាំទ្រអ៊ីរ៉ង់ ដោយខ្លាចមានសង្គ្រាមមួយទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យមានការវាយបកសងសឹកវិញ ពីសំណាក់អ៊ីរ៉ង់៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner