ថៃ ជិត៧ម៉ឺននាក់ ជាប់គាំងនៅអ៊ីស្រាអែល និង អ៊ីរ៉ង់
បាងកក ៖ អាជ្ញាធរថៃ បានអះអាងថា ពលរដ្ឋរបស់ខ្លួន ជិត៧ម៉ឺននាក់ កំពុងជាប់គាំង នៅក្នុងប្រទេសអ៊ីស្រាអែល និង អ៊ីរ៉ង់ ខណៈដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ា ទាំងនេះ កំពុងវឹកវរ ព្រោះការវាយប្រហារគ្នា។
លោក Panidone Pachimsawat អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យថា ជនជាតិថៃប្រហែល ១១ម៉ឺននាក់ កំពុងរស់នៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំង ប្រហែល ៦ម៉ឺន៥ពាន់នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងប្រហែល ២៥០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។
យ៉ាងណា លោក Panidone បាននិយាយថា ជនជាតិថៃ ប្រហែល ២៩នាក់ នៅអ៊ីរ៉ង់ និង ២០ នាក់នៅអ៊ីស្រាអែល បានចុះឈ្មោះ ចង់ត្រឡប់ទៅប្រទេសថៃវិញ ជាមួយរដ្ឋាភិបាល។
លោកបាននិយាយថា ផែនការជម្លៀស ត្រូវបានរៀបចំឡើង ប្រសិនបើតម្រូវការកើតឡើង ហើយអាចពាក់ព័ន្ធនឹងការសម្របសម្រួល ជាមួយប្រទេសផ្សេងទៀត ឬអង្គការអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យមានការវាយបកសងសឹកវិញ ពីសំណាក់អ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត