សប្បុរសជនវិស័យឯកជននាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ
ឧត្តរមានជ័យ៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ FUCPCK និងអនុប្រធានទី៣ នៃសហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្តម តុល ផាន់មឿង ជាប្រធាន រួមទាំង លោកប្រធានរដ្ឋបាល មុីង ឈាវប៊ុនវឌ្ឍន៍ តំណាងអោយ ថៅកែរោងចក្រឌីឡាក់ស៍ ប្រធានសហជីព បងប្អូនតំណាង កម្មករ ប្រធានផ្នែក ព្រមទាំងកម្មករ កម្មការី នៅរោងចក្រឌីឡាក់ស៍, រោងចក្រអិចអូតិច និងសមាគមន៍ រួមទាំងបងប្អូនក្រុមការងារ បានរួមគ្នាធ្វើសម្មភាពមនុស្សធម៌ចូលរួមមូលនិធិ នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ទិសប្រាសាទតាមាន់ តំបន់ទិសប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។
អំណោយខាងលើមាន សំណាញ់ការពារគ្រាប់ទ្រូង, សាច់ក្រក ៤០គីឡូ, សាច់គោងៀត ៤៥គីឡូ, មីកំប៉ុង ៤២កេះ, នំកាត់ ៣០ដុំ, កាហ្វេ ទឹកផ្លែឈើ បារី ធូកមូស, ឆៃពៅ ៥០គីឡូ, ប្រហុក ផ្អក ទឹកសុទ្ធ ត្រីឆ្អើរ សំបកបាវ តង់ខៀវ និងថវិកា ១,២លាន រៀល ៕
ដោយ៖ វណ្ណលុក







