នាយករដ្ឋមន្ត្រីកាណាដា ដែលគាំទ្រអាមេរិកវាយអ៊ីរ៉ង់ សុំឱ្យឆាប់ពន្លត់សង្គ្រាមនៅមជ្ឈិមបូព៌ា

ស៊ីដនី ៖ លោក Mark Carney នាយករដ្ឋមន្ត្រី កាណាដា ដែលធ្លាប់គាំទ្រអាមេរិក វាយអ៊ីរ៉ង់ បានអំពាវនាវឱ្យឆាប់ពន្លត់ភ្លើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

ថ្លែងចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃពុធនេះ លោក Mark Carney បានទទូចឲ្យមានការបន្ធូរបន្ថយយ៉ាងឆាប់រហ័ស នៃ ជម្លោះដែលកើតឡើង ដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យភាគីទាំងអស់ គោរពច្បាប់អន្តរជាតិ។ លោក Carney និយាយថា សង្រ្គាមនៅមជ្ឈិមបូព៌ាតំណាងឱ្យ “ឧទាហរណ៍មួយទៀត នៃការបរាជ័យ សណ្តាប់ធ្នាប់អន្តរជាតិ” ។

យ៉ាងណា បើតាម AFP, លោក Carney ធ្លាប់បានគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ភ្លាមៗ បន្ទាប់ពីចាប់ផ្តើមផ្ទុះ កាលថ្ងៃទី២៨ ខែកុម្ភៈ ដោយលោកនិយាយថា ទីក្រុងតេហេរ៉ង់ បានបរាជ័យ ក្នុងការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមិនបានបញ្ឈប់ការគាំទ្រ ដល់ក្រុមសកម្មប្រយុទ្ធ។

យ៉ាងណា លោក Carney បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើសកម្មភាព ដោយមិនចូលរួមជាមួយអង្គការសហប្រជាជាតិ ឬ ពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត រួមទាំង កាណាដា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner