ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Bridging Cambodia and Southeast Asia – Innovation and Investment Connect”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Bridging Cambodia and Southeast Asia – Innovation and Investment Connect” ដែលសហការរៀបចំដោយមជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតសរុបប្រមាណ ៥០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងស្វែងយល់អំពីឱកាសពង្រីកទីផ្សារ ការកសាងភាពជាដៃគូ និងការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះដែរ កម្មវិធីនេះក៏ជាផ្នែកមួយនៃការបើកកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ និងភ្ជាប់បណ្តាញជាមួយវិនិយោគិនអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ធុរកិច្ចថ្មីឌីជីថលមានតួនាទីសំខាន់ក្នុងការជំរុញនវានុវត្តន៍ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច មួយវិញទៀតកម្មវិធីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី១ អាចចាត់ទុកជាភាពជោគជ័យមួយនិងបានបង្ហាញចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយដៃគូ ដើម្បីបង្កើតឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ក្នុងការចូលប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner