ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី បានកំណត់ទិសដៅ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីជាតិមាតុភូមិ

ភ្នំពេញ ៖ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី7មីនា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញប្រមាណ ១២០០ នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនគួរជាទីមោទនៈក្នុងដំណាក់កាលថ្មីនេះ ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្ដមប្រធាន ក៏បានផ្ដល់អនុសាសន៍តម្រង់ទិសក្នុងគោលដៅពង្រឹង និងពង្រីករចនាសម្ព័ន្ធ សមាជិកភាព និងសកម្មភាព គម្រោង ព្រឹត្តការណ៍ ធ្វើយ៉ាងណាធានាឱ្យបាននូវការចូលរួមរបស់ថ្នាក់ដឹកនាំយុវជន ប្រកបដោយប្រសិទ្ធភាព និងបណ្តុះយុវជនជំនាន់ក្រោយ ពោពេញដោយសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ ជំនាញសតវត្សទី២១ ពិសេសការពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner