អាមេរិក ថា មិនសប្បាយចិត្ត បើ រុស្ស៊ីឲ្យព័ត៌មានសម្ងាត់ទៅអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អាមេរិក និយាយថា ខ្លួននឹងមិនសប្បាយចិត្តទេ ប្រសិនបើរុស្ស៊ី ផ្តល់ព័ត៌មានសម្ងាត់ ដល់អ៊ីរ៉ង់ នេះបើតាមអ្នកនាំពាក្យ សេតវិមាន។

លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt និយាយ កាលពីថ្ងៃអង្គារ ថា ប្រធានាធិបតី Donald Trump នឹងមិនសប្បាយចិត្ត ប្រសិនបើរុស្ស៊ី កំពុងចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា ប៉ុន្តែ ខ្លួនទប់ទល់នឹងការរិះគន់ខ្លាំងៗ ចំពោះទីក្រុងម៉ូស្គូ។

អំឡុងពេលថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Karoline Leavitt និយាយផងដែរថា ការសម្រេចចិត្ត របស់លោក Trump ក្នុងការលើកលែងទណ្ឌកម្ម លើការលក់ប្រេងរុស្ស៊ី ទៅឱ្យប្រទេសឥណ្ឌា ជាពិសេស គឺ ដោយសារតែទីក្រុង New Delhi ធ្លាប់បានគោរពតាមទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

លោកស្រី Karoline Leavitt និយាយថា «នៅពេលដែលយើងធ្វើការដើម្បីបន្ធូរបន្ថយគម្លាតបណ្តោះអាសន្ន នៃការផ្គត់ផ្គង់ប្រេង នៅជុំវិញពិភពលោក ដោយសារតែអ៊ីរ៉ង់ យើងបានអនុញ្ញាតឱ្យពួកគេទទួលយកប្រេងរុស្ស៊ី ជាបណ្តោះអាសន្ន»។

សារព័ត៌មានអន្តរជាតិ CNN ធ្លាប់បានចុះផ្សាយ កាលពីសប្តាហ៍មុនថា រុស្ស៊ីបានប្រាប់ការណ៍សម្ងាត់ដល់អ៊ីរ៉ង់ អំពីទីតាំង, ចលនារបស់ទាហានអាមេរិក, កប៉ាល់ ព្រមទាំង យន្តហោះ ដោយយោងតាមប្រភពពីមនុស្សជាច្រើននាក់ ដែលបានដឹងព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក។ CNN អះអាងថា គេបានដកស្រង់ប្រភព ពីមន្ត្រីដែលដឹងពីរឿងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner