សិង្ហបុរី ថា ខ្លួនមានស្តុកថាមពលប្រើប្រាស់ បានរាប់ខែ

សិង្ហបុរី ៖ លោក Tan See Leng រដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សិង្ហបុរី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក មានស្តុកឧស្ម័នធម្មជាតិរាវ LNG និង ប្រេងម៉ាស៊ូតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ បានច្រើនខែ។

ការប្រកាសនេះ ធ្វើឡើង ចំពេលដែលជម្លោះ នៅមជ្ឈិមបូព៌ា នៅតែបន្តធ្វើឱ្យទីផ្សារថាមពល កាន់តែជួបវិបត្តិ។

ថ្លែងក្នុងកម្មវិធី podcast របស់ទូរសិង្ហបុរី CNA , លោក Tan See Leng បាននិយាយថា សិង្ហបុរីបានធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួនយ៉ាងសកម្ម ចាប់តាំងពីវិបត្តិថាមពលសកល ឆ្នាំ២០២២ ហើយ ពេលនេះ ស្ថិតក្នុងស្ថានភាពប្រសើរ។

យ៉ាងណា លោក បដិសេធ មិនបង្ហាញតួលេខពីចំនួនស្តុកទុក ពិតប្រាកដ ដោយលើកហេតុផល ពីបញ្ហាសន្តិសុខ ដោយគ្រាន់លើកឡើងថា ថាមពលមានស្តុកប្រើប្រាស់ បានរាប់ខែ។

លោកអះអាងថា សិង្ហបុរី មានវិធានការមួយចំនួនដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងភាពធន់ មានដូចជា បណ្តាញជាតិ Singapore GasCo ដែលត្រូវបានបង្កើតឡើង ដើម្បីរៀបចំ ជាលទ្ធកម្មកណ្តាល នៃឧស្ម័ន។ ក្រៅពីនេះ គឺ ទុនបំរុងផ្ទាល់ខ្លួន របស់ក្រុមហ៊ុនផលិតថាមពល; និង ផលប័ត្រចម្រុះ នៃ កិច្ចសន្យាឧស្ម័ន LNG ព្រមទាំង ឧស្ម័នបង្ហូរតាមបំពង់ ជាដើម៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner