ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ ជាមួយក្រសួងផែនការ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ នៅទីស្ដីការក្រសួងផែនការ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីការរៀបចំអភិបាលកិច្ចទិន្នន័យ និងការរៀបចំបច្ចេកទេសគាំទ្រ ដើម្បីស្វែងយល់អំពីចក្ខុវិស័យ គោលបំណង គោលដៅជាយុទ្ធសាស្រ្ត ព្រមទាំងសកម្មភាពអាទិភាពក្នុងសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ។ ក្រុមការងារ ក.ប.ទ. និងក្រសួងផែនការ នឹងបន្តសហការ ដើម្បីពង្រីកការគ្រប់គ្រងទិន្នន័យឱ្យកាន់តែប្រសើរ ដែលអាចគាំទ្រដល់ប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងការរៀបចំអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner