កម្ពុជា ស្ថិតក្នុងចំណោម ប្រទេសតិចតួច ដែលមានថ្នាក់ដឹកនាំរដ្ឋសភាជាស្ត្រី

ភ្នំពេញ៖ថ្វីបើ ចំណាត់ថ្នាក់សម្រាប់ ប្រទេស កម្ពុជា ដែលមានវត្តមាន ស្ត្រី ក្នុងរដ្ឋសភា នៅមានកម្រិតទាប ប៉ុន្តែ កម្ពុជា ជាប្រទេស មួយ ក្នុងចំណោម ប្រទេសដ៏តិចតួចដែលមាន ស្ត្រី ជាអ្នក ដឹកនាំស្ថាប័ននីតិបញ្ញតិ្ត នេះ។
យោងតាមរបាយការណ៍សហភាពអន្តរសភា (IPU) និង UN Women ដែលបង្ហាញពីការបន្តតស៊ូមតិដើម្បីសមភាពយេនឌ័រក្នុងការដឹកនាំនយោបាយនៅទូទាំងពិភពលោក ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១៥២ ក្នុងចំណោមប្រទេសចំនួន ១៨២ ដែលមានតំណាងស្ត្រីក្នុងសភា។
របាយការណ៍បង្ហាញថា គិតត្រឹមខែមករា ស្ត្រីទទួលបានអាសនៈចំនួន ១៣,៦ ភាគរយនៅក្នុងរដ្ឋសភាកម្ពុជា ស្មើនឹង ១៧រូប ក្នុងចំណោមសមាជិកទាំង ១២៥រូប។ នៅក្នុងព្រឹទ្ធសភា ស្ត្រីមានចំនួន ១៩.៤ ភាគរយ ឬ ១២រូបក្នុងចំណោមសមាជិក ៦២រូប។ ក៏ប៉ុន្តែ នៅទូទាំងពិភពលោក មានស្ត្រីធ្វើជាប្រធានសភាត្រឹមតែ ១៩.៩ភាគរយ។ ក្នុងនោះក៏មាន ប្រទេសកម្ពុជា ផងដែរ។ ប្រទេស កម្ពុជាដែលមាន សម្តេច ឃួន សុដារី ជា ប្រធានរដ្ឋសភា។
ដោយ ឡែក មាន ប្រទេសចំនួន ១៦ ប៉ុណ្ណោះ ក្នុងពិភព លោក ដែលមានស្ត្រីជាប្រមុខរដ្ឋតំណាងឱ្យ ១០.៦ ភាគរយ ខណៈដែលប្រទេសចំនួន ២១មានស្ត្រីជាប្រមុខរដ្ឋាភិបាល ស្មើនឹង ១០.៩ ភាគរយនៃប្រទេសចំនួន ១៩៣របស់ពិភពលោក។
ប្រទេសដែលមានចំណែកស្ត្រីច្រើនជាងគេនៅក្នុងសភាគឺប្រទេស Rwanda ដែលមាន ៦៣.៨ភាគរយ បន្ទាប់មកគុយបាមាន ៥៧.២ភាគរយ និង Nicaragua មាន ៥៥ភាគរយ៕
ដោយ៖សេង បារាំង

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner