អ៊ីរ៉ង់ ថា មេដឹកនាំកំពូល Mojtaba មានសុខភាពល្អ

តេហេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei មានសុខភាពល្អ ហើយអាចនឹងថ្លែងសុន្ទរកថាថ្មី ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ របស់ Tass នៅថ្ងៃអង្គារនេះ។

ផ្អែកតាមសារព័ត៌មានរុស្ស៊ីនេះ ដដែល, លោក Baghaei បានប្រាប់ NDTV ថា «យើងអាចប្រាប់អ្នកបានថា គាត់មានសុខភាពល្អ»។ លោក បានបន្ថែមថា «អ្នកបានឮ អំពី សុន្ទរកថា របស់គាត់រួចហើយ ហើយខ្ញុំសង្ឃឹមថា ឆាប់ៗនេះ គាត់នឹងផ្តល់សុន្ទរកថាមួយផ្សេងទៀត ដល់សាធារណជន»។

សហរដ្ឋអាមេរិក និង អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និង មេដឹកនាំអ៊ីរ៉ង់ សំខាន់ៗ មួយចំនួនទៀត ត្រូវបានសម្លាប់។

សេតវិមាន បានបង្ហាញពីភាពត្រឹមត្រូវ នៃ ការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែង មីស៊ីល និង នុយក្លេអ៊ែរ ពី អ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសប្រតិបត្តិការសងសឹក ដោយផ្តោតលើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានទ័ពអាមេរិក នៅ បារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ី សាអូឌីត និង អារ៉ាប់រួម ក៏រងការវាយប្រហារផងដែរ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner