អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍អាចទៅទទួលសំណងបានហើយ ចាប់ពីថ្ងៃទី២៣ ខែមីនានេះ

ភ្នំពេញ៖ធនាគារព្រីនស៍ ដែលកំពុងស្ថិត ក្រោម នីតិវិធីត្រួតពិនិត្យជម្រះបញ្ជី នៅថ្ងៃព្រហស្បតិ៍នេះ បាន ប្រកាស ឲ្យ ម្ចាស់់ប្រាក់បញ្ញើទាំងអស់ ទៅដក លុយតម្កល់ របស់ខ្លួន ចាប់ ពី ថ្ងៃចន្ទ ទី ២៣ ខែមីនា សប្តាហ៍ ក្រោយ នេះ តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលជាក្រុមហ៊ុនជម្រះបញ្ជីលើធនាគារព្រីនស៍ អតិថិជន អាច ទៅទទួលសំណង នៅការិយាល័យធនាគារ ព្រីនស៍ ដែលមានទីតាំងនៅមហាវិថីព្រះមុនីវង្ស។
ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (MorisonkakMKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា គឺជាអ្នកជម្រះបញ្ជី ធនាគារ ព្រីនស៍ ភីអិលស៊ី ក្រោយធនាគារនេះបានផ្អាកប្រតិបត្តិការ។
ការប្រកាសឳ្យម្ចាស់បញ្ញើទៅទទួលប្រាក់របស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះ ធ្វើការវាយតម្លៃប្រមាណជាង ២ខែកន្លងមក ។
ក្រុមហ៊ុន ម៉ូរីសុនកាក់ បានណែនាំ អ្នកដាក់ប្រាក់បញ្ញើ ត្រូវតែទៅទទួលសំណងដោយផ្ទាល់នៅការិយាល័យ ហើយត្រូវភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសថា ធនាគារ ព្រីនស៍ ភីអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការទូទាត់ និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការធនាគារទៀតទេ រួមទាំងការទទួលប្រាក់បញ្ញើ ឬការផ្តល់ប្រាក់កម្ចីផងដែរ៕
ដោយ៖ខន ណារី

ads banner