Pocari Sweat ចុះកិច្ចសហប្រតិបត្តិការជាមួយ Castor ដើម្បីលើកកម្ពស់សុខមាលភាពនៅក្នុងសហគមន៍កម្ពុជា
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Pocari Sweat ដែលជាភេជ្ជៈបំពេញជាតិទឹកដ៏មានប្រសិទ្ធភាពរបស់ប្រទេសជប៉ុន និងកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលចូលចិត្តការហាត់ប្រាណនោះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្លឹបហាត់ប្រាណ Castor ដើម្បីរួមគ្នាជួយលើកកម្ពស់សុខភាព និងជួយជម្រុញឱ្យប្រជាជនមានសុខភាពល្អ។
ពិធីចុះចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងក្រោមវត្តមាន លោក គង់ ដាលីន ជាតំណាងក្រុមហ៊ុន Pocari Sweat និងលោក លី ធៀង អគ្គនាយកក្លឹប Castor (ខេសស្ទ័រ) និងមានការចូលរួមពីលោក លោកស្រី បុគ្គលិកក្រុមហ៊ុន Pocari Sweat និងក្លឹបហាត់ប្រាណ Castor ជាច្រើននាក់ផងដែរ។

នាឱកាសនោះលោក គង់ ដាលីន បានបញ្ជាក់ថា ការចុះអនុស្សរណៈរវាង ក្រុមហ៊ុន Pocari Sweat និងក្លឹបហាត់ប្រាណ Castor គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ខណៈបច្ចប្បន្ន លោកសង្កេតឃើញ ការហាត់ប្រាណ និងសកម្មភាពលេងកីឡា ដើម្បីលើកកម្ពស់សុខភាព មានការចូលរួមច្រើនពីសំណាក់ប្រជាជនគ្រប់វ័យជាពិសេសយុវវ័យ។ សម្រាប់កិច្ចសហការជាមួយ Castor គឺមានន័យយ៉ាងសំខាន់ព្រោះ Castor ជាសហគមន៍កីឡាដែលកំពុងរីកចម្រើន និងមានតួនាទីសំខាន់ក្នុងសកម្មភាពកីឡា លំហាត់ប្រាណ និង ជម្រុញអោយប្រជាជនយើង មានសុខភាពល្អ។

លោក គង់ ដាលីន បានបញ្ជាក់ដែរថា ថា Pocari Sweat ជាភេសជ្ជៈអ៉ីយ៉ុងបំពេញជាតិទឹករបស់ ប្រទេសជប៉ុន ផលិតដោយក្រុមហ៊ុនឱសថ ដ៏ធំឈ្មោះថា Otsuka Pharmaceutical តាំងពីឆ្នាំ 1980។ Pocari Sweat ជួយបំពេញជាតិទឹក និងអ៉ីយ៉ុង ដែលរាងកាយបាត់បង់ តាមរយៈពីការធ្វើលំហាត់ប្រាណនិង សកម្មភាពប្រចាំថ្ងៃ។
កិច្ចសហការនេះបង្ហាញពីចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តដ៏មាំមួនក្នុងការលើកកម្ពស់សុខភាព (Promoting Healthy life style) នៅក្នុងសហគមន៍កម្ពុជារបស់យើង។ យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយ Castor ដែលជាដៃគូដែលមានតម្លៃ និងចក្ខុវិស័យដូចគ្នា។
តាមរយៈអនុស្សរណៈយោគយល់នេះ យើងជឿជាក់ថា Pocari Sweat និង Castor នឹងអាចធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រកម្មវិធីកីឡា និងសកម្មភាពសហគមន៍ផ្សេងៗ ដែលនឹងរួមចំណែកក្នុងការបង្កើតសង្គមមួយដែលមាន មានសុខភាពល្អនិងជំរុញការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា៕





