លោក Zelensky សួរនាំអាមេរិក អំពីពេលវេលា ណាត់ជួប រុស្ស៊ី

គៀវ ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសុក្រថា អ្នកចរចារបស់ទីក្រុង គៀវ នឹងស្វែងរកភាពច្បាស់លាស់ ពីមន្ត្រីអាមេរិក លើជុំបន្ទាប់ នៃ កិច្ចចរចា បីផ្លូវជាមួយរុស្ស៊ី ដែលបានពន្យារពេល ដោយសារសង្គ្រាមអ៊ីរ៉ង់។

កិច្ចចរចា ជុំទីបី រវាងទីក្រុងមូស្គូ និង ទីក្រុងគៀវ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងមានគោលបំណង បញ្ចប់ការលុកលុយរបស់រុស្ស៊ី រយៈពេល ៤ ឆ្នាំមកលើអ៊ុយក្រែន ត្រូវបានរំសាយ ដោយសារការប្រយុទ្ធគ្នា នៅមជ្ឈិមបូព៌ា។

លោក Zelensky បានប្រកាសថា អ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវជួបប្រជុំគ្នា នៅសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍នេះ ក្នុងគោលបំណង ដើម្បីស្តារឡើងវិញ នូវការចរចា ដែលជាប់គាំង។

លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន AFP បន្ថែមថា «យើងចង់បាន កាលបរិច្ឆេទច្បាស់លាស់ យ៉ាងហោចណាស់ ប្រហាក់ប្រហែលក៏បាន។ មនុស្សគ្រប់គ្នាយល់ថា ស្ថានភាពនៅមជ្ឈិមបូព៌ា សង្រ្គាមកំពុងប៉ះពាល់ដល់ការពន្យារពេល នៃកាលបរិច្ឆេទនេះ»។

លោក Zelensky ក៏បានបង្ហាញពីការបារម្ភ ជុំវិញអាមេរិកដកទណ្ឌកម្មប្រេងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់សកល ដោយមេដឹកនាំអ៊ុយក្រែន រូបនេះ លើកឡើងថា ការធ្វើបែបនេះ នឹងជាពេលដែលរុស្ស៊ី ចំណេញប្រាក់ច្រើន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner