លោក ត្រាំ ព្រមានកម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បើមិនបើកច្រក ហ័រមូស ក្នុងពេល ៤៨ម៉ោង

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានកម្ទេចរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើ សាធារណរដ្ឋឥស្លាមមួយនេះ មិនព្រមបើកច្រកសមុទ្រ ហ័រមូស វិញទេ ក្នុងរយៈពេល ២ថ្ងៃ ខាងមុខនេះ។

តាមរយៈការបង្ហោះ នៅលើវេទិកាសង្គម Truth កាលពីថ្ងៃសៅរ៍, ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ឱ្យប្រទេសអ៊ីរ៉ង់ នូវពេលវេលាកំណត់ រយៈពេល ៤៨ ម៉ោង ឲ្យបើកច្រកសមុទ្រ Hormuz ដើម្បីការដឹកជញ្ជូន អាចចរាចរបាន ឬ បើមិនធ្វើដូច្នេះទេនោះ អ៊ីរ៉ង់ ប្រឈមមុខនឹងការបំផ្លាញទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

លោកថា «ប្រសិនបើ អ៊ីរ៉ង់ មិនបើកទាំងស្រុង ដោយគ្មានការគំរាមកំហែង ចាប់ពីចំណុចជាក់លាក់នេះ ទេនោះ សហរដ្ឋអាមេរិកនឹងវាយកម្ទេចរោងចក្រថាមពលផ្សេងៗ របស់ពួកគេ ដោយចាប់ផ្តើម ជាមួយនឹងការកម្ទេចដ៏ធំបំផុត ជាលើកទីមួយ!»។

បើតាម Anadolu, ច្រកសមុទ្រ Hormuz ត្រូវបានរំខានភ្លាមៗ ចាប់តាំងពីដើមខែមីនា ដោយជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។ ប្រេងប្រហែល ២០ លានបារ៉ែល ឆ្លងកាត់ផ្លូវទឹកនេះ ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាចំណុចទាញថាមពលដ៏សំខាន់បំផុតមួយ របស់ពិភពលោក។

ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្ស ១,៣០០នាក់ រួមទាំង មេដឹកនាំកំពូល លោក Ali Khamenei ផងដែរ៕

ប្រភពពី AFP, Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner