អាមេរិក-ជប៉ុន ប្រកាសពីគម្រោងថាមពលនុយក្លេអ៊ែរ ៤០ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង ប្រទេសជប៉ុន បានប្រកាសពីគម្រោងវិនិយោគថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃ ៤០ពាន់លានដុល្លារ។

គម្រោង ដែលត្រូវបានប្រកាសនេះ គឺជាការសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅរដ្ឋ Tennessee និង Alabama ពោលគឺ បន្ទាប់ពីមានកិច្ចប្រជុំ របស់មេដឹកនាំ ប្រទេសទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន ចំពេលមានទស្សនកិច្ចផ្លូវការ របស់មេដឹកនាំជប៉ុន។

កិច្ចពិភាក្សា កាលពីថ្ងៃព្រសហ្បតិ៍ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឡើង បន្ទាប់ពីទីក្រុងតូក្យូ បានយល់ព្រម កាលពីឆ្នាំមុន ក្នុងការវិនិយោគចំនួន ៥៥០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៩ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយទីក្រុងវ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍រួម ស្តីពីអ្វី ដែលហៅថា ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុល ខ្នាតតូច ឬ SMRs ក៏មានការប្រកាសអំពី វិនិយោគ ចំនួន៣៣ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិត ថាមពលឧស្ម័នធម្មជាតិ នៅរដ្ឋ Pennsylvania និង Texas ។

ប្រទេសទាំងពីរ បានប្រកាសពីគម្រោងដំបូងគេ ក្រោមមូលនិធិវិនិយោគថ្មី កាលពីខែកុម្ភៈ ដោយមានការប្តេជ្ញាចិត្ត ចំនួន៣៦ពាន់លានដុល្លារ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចំនួនបី៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner