នាវាពិឃាត និងកប៉ាល់ផ្ទុកយន្តហោះអាមេរិក ទៅដល់ប៉ាណាម៉ា ត្រៀមសមយុទ្ធ

ប៉ាណាម៉ា ៖ នាវាពិឃាត និងកប៉ាល់ផ្ទុកយន្តហោះ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានបញ្ជូនទៅដល់ប្រទេសប៉ាណាម៉ា ត្រៀមសម្រាប់ការធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយ។

នាវាពិឃាត របស់កងទ័ពជើងទឹកអាមេរិក USS Gridley បានចូលចត នៅចំណតនាវាទេសចរណ៍ ក្នុងប្រទេសប៉ាណាម៉ា ខណៈនាវាផ្ទុកយន្តហោះ USS Nimitz ដែលអមដំណើរ បានបោះយុថ្កា នៅឈូងសមុទ្រ ក្បែរនោះ។

នាវាទាំងពីរគ្រឿង ស្ថិតនៅក្នុងតំបន់នេះ ដើម្បីត្រៀមធ្វើសមយុទ្ធ និងប្រតិបត្តិការ ជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក រួមទាំង ប្រទេស ប៉ាណាម៉ា ផងដែរ។

បើតាមស្ថានទូតអាមេរិកប្រចាំប៉ាណាម៉ា, នេះគឺជាសមុទ្រខាងត្បូងឆ្នាំ២០២៦ ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៩ ខែមីនា ធ្វើរហូតដល់ថ្ងៃទី ២ ខែមេសា ហើយវាគឺជាផ្នែកមួយ នៃសមយុទ្ធកិច្ចសហប្រតិបត្តិការសមុទ្រពហុជាតិ ។

វត្តមានរបស់កប៉ាល់ទាំងនេះ នៅប៉ាណាម៉ា ជាប្រទេស ដែលគេស្គាល់ច្បាស់ តាមរយៈព្រែកជីកប៉ាណាម៉ា នឹងផ្តល់ឱ្យសមាជិកនាវិកអាមេរិក ៣,៥០០នាក់ ជារៀងរាល់ថ្ងៃ នូវឱកាស សម្រាប់ការសម្រាក អំឡុងពេលប្រតិបត្តិការ ដែលធ្វើឡើង ទុកជាផ្នែកមួយ នៃសមយុទ្ធសមុទ្រខាងត្បូង មួយនេះ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner