មេធំ UN ព្រមានថា ពិភពលោកស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំបំផុតមួយ

អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមានធ្ងន់ៗ កាលពីថ្ងៃ ព្រហស្បតិ៍ ថា ជម្លោះនៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការវិវត្តទៅជាសង្គ្រាមដ៏ធំកាន់តែទូលំទូលាយ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា យើងកំពុងស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំកាន់តែទូលំទូលាយ ដែលនឹងលេបត្របាក់តំបន់មជ្ឈិមបូព៌ា ជាមួយផលប៉ះពាល់យ៉ាងខ្លាំងនៅជុំវិញពិភពលោក ។

ទន្ទឹមនេះ លោកអគ្គលេខាធិការបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាងរបស់ខ្លួនជាបន្ទាន់ ។

បើតាមស៊ីនហួរ, អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់ពាន់នាក់ ។

អ៊ីរ៉ង់បានសងសឹកវិញ ដោយប្រើរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន សំដៅលើមូលដ្ឋានយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner