ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ
រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២៦ – សង្ក្រាន្ត គឺជាព្រឹត្តិការណ៍ដ៏ឱឡារិកមួយសម្រាប់យុវជនគ្រប់រូប ក្នុងការរួបរួមគ្នា សាទរប្រពៃណីខ្មែរ និងស្វាគមន៍ឆ្នាំថ្មី។ ដោយយោងតាមគុណតម្លៃរបស់ម៉ាកផលិតផល ដែលតែងតែផ្តោតលើភាពវិជ្ជមាន សុទុដ្ឋិនិយម និង ការបំផុសគំនិតថ្មីៗ ណេសកាហ្វេ (NESCAFÉ) បានដាក់ស្តង់បង្ហាញផលិតផល នៅក្នុងបរិវេណរបស់សាលាផ្ទាល់ ដើម្បីផ្តល់ជូនកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃជូនដល់និស្សិតទាំងអស់ និង បង្កើតបទពិសោធន៍ទំនាក់ទំនងប្រកបដោយភាពសប្បាយរីករាយជាមួយគ្នា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ។
សកម្មភាពនេះក៏មានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជាកញ្ញា ម៉ែវ និង លោក រដ្ឋឆាល់ ដែលបានចូលរួមលេងកំសាន្តជាមួយអ្នកចូលរួមទាំងអស់ នៅទីតាំងស្តង់របស់ ណេសកាហ្វេ (NESCAFÉ) ផ្ទាល់និង ប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគាត់ផងដែរ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ និស្សិតជាច្រើនបានរីករាយពិសាកាហ្វេ ណេសកាហ្វេ (NESCAFÉ) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមលេងកំសាន្តក្នុងសកម្មភាពកំសាន្តផ្សេងៗ ថតរូបអនុស្សាវរីយ៍ និងចែករំលែកភាពអបអរជាមួយមិត្តភក្តិ ហើយបានប្រែក្លាយពេលវេលាសម្រាកពិសាកាហ្វេប្រចាំថ្ងៃ ទៅជាអនុស្សាវរីយ៍ដ៏យូរអង្វែងជាមួយគ្នា។
ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់ និងជឿទុកចិត្តនៅជុំវិញពិភពលោក។ ណេសកាហ្វេ (NESCAFÉ) គ្រប់កែវដែលប្រជាជនកម្ពុជាបានពិសារ គឺសុទ្ធតែប្រកបទៅដោយស្តង់ដារសជាតិ និងគុណភាពលំដាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានរសជាតិឈ្ងុយឆ្ងាញ់ដូចគ្នាទៅអ្នកដែលចូលចិត្តពិសាកាហ្វេនៅជុំវិញពិភពលោក។
ការចូលរួមរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងកម្មវិធីអបអរសង្ក្រាន្តរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ណេសកាហ្វេ (NESCAFÉ) ក្នុងនាមជាម៉ាកផលិតផលមួយដែលគាំទ្រ ការបំផុសគំនិតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើរតួនាទីយ៉ាងសំខាន់ដើម្បីកែប្រែជីវិតរស់នៅរបស់មនុស្សគ្រប់រូបអោយកាន់តែប្រសើរ។
អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ)
ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “បង្កើតអានុភាពថ្មី ដែលចម្រាញ់ចេញពីអាហារនិងភេសជ្ជៈ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃនេះ និងគ្រប់ជំនាន់នាពេលអនាគត”។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផលនិងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ នៅគ្រប់ដំណាក់កាលនៃជីវិត។ ជាមួយនឹងជម្រើសម៉ាកផលិតផលច្រើនជាង ២,០០០ មុខ ផលិតផលរបស់ណេសត្លេ (NESTLÉ) ក៏រួមបញ្ចូលម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកដូចជា NESCAFÉ, NESPRESSO, MILO និង MAGGI ផងដែរ។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានទីស្នាក់ការកណ្តាលនៅទីក្រុងវេវី (Vevey) ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងអស់រយៈពេល១៦០ឆ្នាំមកហើយ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានផ្តល់ជូននូវជម្រើសផលិតផលណេសកាហ្វេ (NESCAFÉ) យ៉ាងសម្បូរបែបរួមមាន៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនជម្រើស។
សម្រាប់ព័ត៌មានបន្ថែម៖
- បណ្តាញសង្គម Facebook៖ NESCAFÉ Cambodia
- ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855)78 289 974 | [email protected]



