លោក ឈួន ពិសិដ្ឋ ឈ្នះពានរង្វាន់តួសម្តែងប្រុសឆ្នើម (Best Actor) នៅមហោស្រពភាពយន្តអាស៊ី ក្នុងទីក្រុងរ៉ូម

កាលពីថ្មីៗកន្លងទៅនេះ ភាពយន្តអាស៊ី (Asian Cinema Festival) លើកទី២៣ ក្នុងទីក្រុងរ៉ូម បានឈានមកដល់ទីបញ្ចប់ ជាមួយនឹងពិធីប្រគល់ពានរង្វាន់តាមប្រពៃណី។ ជ័យជម្នះថ្មីៗរបស់គាត់នៅឯមហោស្រពភាពយន្តអាស៊ីនៅទីក្រុង
រ៉ូម បានកើតឡើងបន្ទាប់ពីការឈ្នះពានរង្វាន់ Orizzonti សម្រាប់តារាសម្តែងល្អបំផុតរបស់គាត់នៅឯមហោស្រពភាពយន្ត វេនីស ក្នុងឆ្នាំ 2021។

សម្រាប់ឆ្នាំនេះ ប្រធានគណៈកម្មការមហោស្រព គឺលោក Francesco Maesano ដែលជាអ្នកសារព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញ។ ព្រះរាជាណាចក្រកម្ពុជា ទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់តាមរយៈពានរង្វាន់ «តួសម្តែងប្រុសឆ្នើម» (Best Actor Award) ដែលត្រូវបានផ្តល់ជូនលោក ឈួន ពិសិដ្ឋ។ លោកគឺជាតារាសម្តែងវ័យក្មេងដែលមានទេពកោសល្យ តាមរយៈការសម្តែងយ៉ាងរស់រវើក ក្នុងតួអង្គឈ្មោះ «ហៃ» ដែលជាអ្នកសារព័ត៌មានម្នាក់បានជួបជាមួយនឹងព្រលឹងក្មេងស្រីម្នាក់ (សម្តែងដោយកញ្ញា សាវន សិរៈ) ដែលជាអ្នកថែរក្សារោងភាពយន្តមួយដែលជិតត្រូវបានគេរុះរើ នៅក្នុងខ្សែភាពយន្តបែបកំណាព្យរបស់លោក លី ប៉ូឡែន ដែលមានចំណងជើងថា «ជាតិជាមនុស្សា» (Becoming Human)។

នៅក្នុងឱកាសនោះផងដែរអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនៈ មុនីពង្ស ជាឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ ក៏ត្រូវបានគេគោរពអញ្ជើញឱ្យឡើងទទួលពានរង្វាន់នេះ ជំនួសមុខឱ្យលោក ឈួន ពិសិដ្ឋ ផងដែរ។ការចូលរួមដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយក្នុងគោលបំណងផ្សារភ្ជាប់ចំណងមិត្តភាពរវាងបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។ ទ្រង់មានតួនាទីយ៉ាងសំខាន់ជាអ្នកតំណាងវប្បធម៌ខ្មែរ និងជាស្ពានចម្លងសិល្បៈរវាងកម្ពុជា និងអ៊ីតាលី (តាមរយៈសមាគម Italian-Cambodian Arts)ឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការផ្នែកសិល្បៈភាពយន្ត និងការផ្តល់តម្លៃដល់ភាពចម្រុះនៃវប្បធម៌អាស៊ីនៅលើទឹកដីអឺរ៉ុប៕

អត្ថបទ៖ ខាន់ ទិត្យវីរីយ៉ា
រូបភាព៖ Anti-Archive

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner