ក្រសួងប្រសៃសណីយ៍កម្ពុជាដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាច្បាប់និងទីប្រឹក្សាបច្ចេកទេសបារាំងនៃពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៣ របស់គម្រោង (AFD)
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាច្បាប់និងទីប្រឹក្សាបច្ចេកទេសបារាំងពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៣ គឺ (១) សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល (២) សេចក្តីព្រាងច្បាប់ស្តីពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមគម្រោង របស់ Agence Française de Development (AFD)។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមការងារនីតិកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអគ្គនាយកដ្ឋានរដ្ឋបាល (នាយកដ្ឋាននីតិកម្ម) ព្រមទាំងក្រុមការងារ AFD តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងតំណាង Expertise France នៅទីស្តីការក.ប.ទ. ៕







ដោយ៖ង៉ាន់ ទិត្យ