វីដេអូ៖ ស្ពានជ្រោយតាឱក ឬ ស្ពានច្បារអំពៅ
ស្ពានជ្រោយតាឱក ឬ ស្ពានច្បារអំពៅ មានឈ្មោះផ្លូវការនៃស្ពាននេះគឺ “ស្ពានព្រះមុនីវង្ស”។ កសាងនិងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩២៨ ក្រោមព្រះរាជាធិបតីនៃព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស។ កសាងដោយវិស្វករបារាំង មានឈ្មោះជាភាសាបារាំងថា Gustave Eiffel ដោយតភ្ជាប់ផ្លូវជាតិលេខ២ (ក្បាលថ្នល់) ទៅផ្លូវជាតិលេខ១ (ច្បារអំពៅ) ហើយសាងសង់ដំណាលគ្នានឹងស្ពានស្ទឹងសង្កែ ក្រុងបាត់ដំបង។
ស្ពាននេះត្រូវច្រេះស៊ីបន្តិចម្តងៗប្រើបានជាង ៣០ឆ្នាំប៉ុណ្ណោះក៏បាក់ធ្លាក់ក្នុងទន្លេរវាងឆ្នាំរោង គ.ស.១៩៦៣-៦៤។ស្ពានដែកនេះបានបម្រើចរាចរណ៍ធ្វើដំណើរអ្នកភ្នំពេញអ្នកច្បារអំពៅ បានរយ:៣៦ឆ្នាំ (ឆ្នាំ១៩៦៣) អាយុកាលស្ពានក៏ចាស់ ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករខ្មែរឆ្នើមសម័យនោះ បានចុះមកពិនិត្យ ហើយបានដាក់បំរាមមិនធ្វើដំណើរឆ្លងស្ពាននេះទៀតទេ ដោយប្រើសាឡាងឆ្លងជំនួសវិញ រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ចាត់ឱ្យរើរុះចេញទាំងអស់រួចកសាងស្ពានបេតុងថ្មីដោ្យសហការជាមួយបារាំង សង់ស្ពានថ្មីឡើងវិញនៅចំទីតាំងចាស់ហើយត្រូវបានយាងសម្ពោធដោយសម្តេចព្រះនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ១៩៦៤ដែលស្ពាននេះមានភាពជាប់រឹងមាំមកដល់សព្វថ្ងៃ។
_______________

ប្រភព: លោកស្រី Valérie Ung
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ទិដ្ឋភាពអតីតកាល#ស្ពានជ្រោយតាឱកឬស្ពានច្បារអំពៅ