អ្នកអភិរក្សលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលឱ្យត្រឡប់ទៅកាន់សមុទ្រវិញ
ភ្នំពេញ៖អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) គឺជាល្មូនកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។នៅប្រទេសកម្ពុជាសត្វល្មូនដ៏កម្រនេះជារឿយៗ ត្រូវបានប្រទះឃើញឡើងពងនៅកោះដាច់ស្រយាលដូចជាកោះពូលូវ៉ៃជាដើម។សត្វប្រភេទនេះវាស៊ីស្មៅសមុទ្រជាអាហារ មានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយច្បាប់ជលផលកម្ពុជាផងដែរ។
អង្គការអភិរក្សសមុទ្រកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ថា នាថ្មីៗមកនេះក្រុមការងាររបស់ខ្លួន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលែងអណ្តើកសមុទ្រប្រភេទល្មិចមួយក្បាលត្រឡប់ទៅសមុទ្រវិញ។ អណ្តើកនេះត្រូវបានជាប់ក្នុងមងក្តាមដោយអចេតនា ហើយត្រូវបានបងប្អូនប្រជានេសាទនៅកោះពោធិ៍ ប្រគល់ជូនសន្តិសុខលម្ហសមុទ្រយ៉ាងមានសុវត្ថិភាព។
ពិធីលែងអណ្តើកល្មិចចូលរួមដោយ ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ហ៊ួរ មិថុនា អភិបាលរងអភិបាលខេត្តកែប៕
ដោយ៖ម៉ាដេប៉ូ


