ជប៉ុន នឹងប្រើមនុស្សយន្ត ធ្វើការនៅព្រលាន្តយន្តហោះ

តូក្យូ ៖ ជប៉ុន នឹងសាកល្បង ការប្រើប្រាស់មនុស្សយន្ត ធ្វើការនៅក្នុងប្រតិបត្តិការនានា នៅឯអាកាសយានដ្ឋាន ចាប់ពីខែក្រោយ។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL និយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្ត ក្នុងប្រតិបត្តិការ នៅអាកាសយានដ្ឋាន Haneda នៃ ទីក្រុងតូក្យូ ចាប់ពីខែឧសភា ក្នុងការសាកល្បង រយៈពេល ពីរ ឆ្នាំ ជាមួយដៃគូបច្ចេកវិទ្យារបស់ខ្លួន រួមមាន GMO AI និង Robotics ។

មនុស្សយន្តនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការជាច្រើន ចាប់ពីការផ្ទុកឥវ៉ាន់ រហូតដល់ការសម្អាតកាប៊ីន ដើម្បីជួយកាត់បន្ថយបន្ទុកការងារ របស់បុគ្គលិកនៅក្នុងឧស្សាហកម្ម ដែលរងផលប៉ះពាល់ ដោយកង្វះកម្លាំងពលកម្ម។

បើតាម CNA, នៅពេលអនាគត មនុស្សយន្តទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការ កាន់តែជាច្រើន បន្ថែមទៀត។

តាមរយៈការសាកល្បងនេះ, ក្រុមហ៊ុនមានគោលបំណងបង្កើតបរិយាកាសមួយ ដែលមនុស្សយន្ត ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គាំទ្រការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងលើកកម្ពស់ការផ្លាស់ប្តូរកន្លែងធ្វើការ នៅក្នុងអាកាសយានដ្ឋាន៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner