លិខិតឆ្លងដែនអាមេរិក នឹងមានរូប លោក Donald Trump

វ៉ាស៊ីនតោន ៖ រូបភាពដែលបានចែករំលែក នៅលើគណនី សេតវិមាន X បង្ហាញពីលិខិតឆ្លងដែន សហរដ្ឋអាមេរិក ដែលមានរូបភាព របស់ប្រធានាធិបតី Donald Trump និង ហត្ថលេខារបស់លោក ជាអក្សរ ពណ៌មាស។

ក្រសួងការបរទេសអាមេរិក បញ្ជាក់ ជាផ្លូវការថា ខ្លួននឹងផ្ដល់លិខិតឆ្លងដែនពិសេស ដែលរំលេចរូបថត លោក ត្រាំ ក្នុងចំនួនកំណត់ណាមួយ ដើម្បីអបអរសាទរខួប២៥០ឆ្នាំ នៃការទទួលបានឯករាជ្យ នៅខែកក្កដាខាងមុខ។

មន្ត្រីសេតវិមាន និយាយថា លិខិតឆ្លងនេះ ផ្ដល់ជូនសម្រាប់តែ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុណ្ណោះ ហើយនឹងមិនមានការគិតថ្លៃ បន្ថែមអ្វីឡើយ។ លិខិតឆ្លងរបស់អាមេរិក នាបច្ចុប្បន្ន ពោលពេញទៅដោយរូបភាពចម្រុះ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តជាតិ ដូចជា ព្រឹត្តិការណ៍ចុះលើព្រះចន្ទ និង រូបសំណាកសេរីភាពជាដើម។

កាលពីខែមុន ក្រសួងរតនាគារអាមេរិក ក៏បានប្រកាសថា ហត្ថលេខារបស់លោក ត្រាំ នឹងបោះពុម្ព នៅលើក្រដាសប្រាក់ ដុល្លារអាមេរិក ដែលនេះជាករណីមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិក។

ចាប់តាំងពីត្រឡប់ មកកាន់តំណែង ជាប្រធានាធិបតី ក្នុងអាណត្តិទី២ លោក ត្រាំ បានដាក់ឈ្មោះ និង រូបថតរបស់លោក នៅលើអគាររដ្ឋាភិបាលសំខាន់ៗ មួយចំនួន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner