អាមេរិកលក់មីស៊ីល Patriot តម្លៃ៤ពាន់លានដុល្លារ ឱ្យកាតា

វ៉ាស៊ីនតោន ៖ អាមេរិកយល់ព្រមលក់មីស៊ីល Patriot ក្នុងតម្លៃ៤ពាន់លានដុល្លារ ឱ្យប្រទេសកាតា។

សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រម លើការលក់មីស៊ីល Patriot តម្លៃ៤ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តឈូងសមុទ្រ កាតា ក៏ដូចជា ការលក់ប្រព័ន្ធសព្វាវុធ ដល់អ៊ីស្រាអែល ក្នុងតម្លៃជិត ១ ពាន់លានដុល្លារ។

ការលក់ទាំងពីរ ត្រូវបានចាត់ទុកថា ជាការគាំទ្រដល់គោលដៅ គោលនយោបាយការបរទេស និង សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីជូនដំណឹង ជាបន្តបន្ទាប់ ទៅកាន់សភា ចំពេលមានជម្លោះដែលកំពុងបន្ត នៅមជ្ឈិមបូព៌ា។

ការប្រកាសរបស់ក្រសួងការបរទេស បញ្ជាក់ពីការលក់សព្វាវុធយោធា ទៅឱ្យ កាតា នូវសេវាកម្មបំពេញបន្ថែមការពារដែនអាកាស និងមីស៊ីល Patriot ដែលមានតម្លៃ ៤.០១ពាន់លានដុល្លារអាមេរិក និងប្រព័ន្ធអាវុធសម្លាប់ភាពជាក់លាក់កម្រិតខ្ពស់ APKWS មានតម្លៃ ៩៩២.៤លានដុល្លារអាមេរិក។

ក្រៅពីកាតា, ក៏មានការព្រមលក់សម្ភារៈយោធា ទៅឲ្យបណ្តា សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ផ្សេងៗទៀត រួមមាន ប្រទេស អ៊ីស្រាអែល, គុយវ៉ែត និង អារ៉ាប់រួម ដែលមានតម្លៃសរុប ៨.៦ពាន់លានដុល្លារអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner