ឯកអគ្គរាជទូតជប៉ុនស្វាគមន៍គមន៍ដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង
អត្ថបទដោយ៖
ពលជ័យ
តាមរយៈសារនៅលើបណ្តាញសង្គម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អ៊ូអិណុ បានសម្តែងការស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ានហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានសូមស្វាគមន៍ផងដែរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។ ឯកឧត្តមក៍សូមសម្តែងនូវសេចក្តីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ាន៕
ដោយ៖ពលជ័យ


