លោក ត្រាំ ធ្វើទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ
ប៉េកាំង ៖ ទីក្រុងប៉េកាំងបានអះអាង នៅថ្ងៃចន្ទនេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ច មកកាន់ប្រទេសចិន នៅក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «តបតាមការអញ្ជើញ របស់ប្រធានាធិបតី Xi Jinping, ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា»។
ដើមឡើយ លោក Trump មានបំណងទៅបំពេញទស្សនកិច្ច នៅចុងខែមីនា ឬ ដើមខែមេសា ប៉ុន្តែ បានពន្យារពេលការធ្វើដំណើររបស់លោក ដើម្បីយកពេលផ្តោតលើសង្គ្រាមអ៊ីរ៉ង់។
យោងតាមមន្ត្រីអាមេរិក, លោក Trump ត្រូវបានគេរំពឹងថា នឹងជំរុញលោក Xi ជួយរកដំណោះស្រាយ លើបញ្ហាអ៊ីរ៉ង់ ខណៈពេលដែលមេដឹកនាំអាមេរិករូបនេះ មានបំណងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។
បើតាម AFP, នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
