លោក ត្រាំ ៖ កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែ “អស្ចារ្យ និងមានអត្ថន័យ ”

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា កិច្ចព្រមព្រៀងណាមួយដែលអាចកើតមានជាមួយអ៊ីរ៉ង់ នឹងត្រូវតែ “អស្ចារ្យ និងប្រកបដោយអត្ថន័យ” ដោយលោកបានព្រមានធ្ងន់ៗថា បើមិនដូច្នោះទេ នឹងមិនចាំបាច់មានកិច្ចព្រមព្រៀងអ្វីឡើយ ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលកម្លាំងយោធាអាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ និងកប៉ាល់ ជុំវិញច្រកសមុទ្រ Hormuz ខណៈដែលគូជម្លោះទាំងពីរបន្តចរចាខិតជិតដល់ការចុះកិច្ចព្រមព្រៀង ។

បើតាម Aljazeera, មេដឹកនាំអាមេរិករូបនេះ បានបង្ហើរសំណេរលើ Truth Social កាលពីថ្ងៃ ចន្ទ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ និងពោលពេញដោយអត្ថន័យ ឬបើមិនដូច្នោះទេ នឹងគ្មានកិច្ចព្រមព្រៀងឡើយ ។

ទន្ទឹមគ្នា លោក ត្រាំ បានប្រាប់ទៅកាន់ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកថា កុំប្រញាប់ប្រញាល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ខ្លាំងពេក ពីព្រោះលោកយល់ឃើញថា ភាគីអាមេរិកកំពុងស្ថិតក្នុងស្ថានភាពមានប្រៀបជាងភាគីអ៊ីរ៉ង់ ។

យ៉ាងណា ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងទាំងអស់ ត្រូវតែផ្តល់ផលប្រយោជន៍ និងអត្ថន័យពិតប្រាកដសម្រាប់សហរដ្ឋអាមេរិក បើមិនដូច្នោះទេ លោកសុខចិត្តដើរចេញដោយគ្មានកិច្ចព្រមព្រៀង ជាជាងទទួលយកលក្ខខណ្ឌខ្វះចន្លោះ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner