អ៊ីរ៉ង់ ចោទអាមេរិកថា បំពានបទឈប់បាញ់

តេហេរ៉ង់ ៖ អ៊ីរ៉ង់ចោទប្រកាន់អាមេរិកថា បានបំពានបទឈប់បាញ់
បន្ទាប់ពីការវាយប្រហារពេញមួយយប់ សំដៅលើទីតាំងមីស៊ីល និង កប៉ាល់ ដែលបានគំរាមកំហែង ដល់កិច្ចព្រមព្រៀងប៉ុនប៉ងបញ្ចប់សង្គ្រាម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះមួយយប់ នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូង ជិតច្រកសមុទ្រ Hormuz ហើយឆ្មាំបដិវត្តន៍បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អាមេរិក ដែលចូលក្នុងដែនអាកាស ហើយបានបាញ់ ទៅលើយន្តហោះចម្បាំង F-35 ។

ក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយថា «កងទ័ពភេរវករសហរដ្ឋអាមេរិក ដែលបន្តសកម្មភាពខុសច្បាប់ និង អយុត្តិធម៌ បានប្រព្រឹត្តិល្មើសទាំងស្រុង លើបទឈប់បាញ់ នៅក្នុងតំបន់ Hormozgan»។

ប្រភពបានបន្ថែមថា ទីក្រុងតេហេរ៉ង់ នឹងមិនស្ទាក់ស្ទើរ ក្នុងការការពារខ្លួន និងគំរាមឆ្លើយតបវិញ ដោយមិនបានបញ្ជាក់លម្អិត។

យោងតាមអ្នកត្រួតពិនិត្យសុវត្ថិភាពដែនសមុទ្រ ហៅកាត់ UKMTO, មានការវាយប្រហារបានបំផ្លាញនាវាដឹកប្រេង នៅលើខ្សែទឹកចេញពីប្រទេសអូម៉ង់ តែ នាវិក និងកប៉ាល់ ត្រូវបានគេរាយការណ៍ថា មានសុវត្ថិភាព។

បើតាម CNA, តម្លៃប្រេងអន្តរជាតិ Brent បានកើនឡើងជាង ៤ភាគរយ វិញ បន្ទាប់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានប្រកាសពីរលកថ្មីនៃការទម្លាក់គ្រាប់បែក ដោយចាត់ទុកថា ជាការការពារខ្លួន និងទប់ស្កាត់កប៉ាល់ដាក់មីនរបស់អ៊ីរ៉ង់៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner