“ទិវានៃការចងចាំ ២០ ឧសភា”
“ទិវានៃការចងចាំ ២០ ឧសភា”
ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបរម្លឹកដល់ដួងព្រលឹងជនរងគ្រោះខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបានបាត់បង់ជីវិតដោយអត់អាហារ ឈឺគ្មានថ្នាំព្យាលបាល ការបង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរបបយង់ឃ្នងខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ ទិវានេះជាការរំឭកដល់អ្នកជំនាន់ក្រោយ “កុំភ្លេចប្រវត្តិសាស្ត្រដ៏ខ្មៅងងឹងមួយនេះ ហើយទប់ស្កាត់ ការពារធ្វើយ៉ាងណាកុំឱ្យប្រវត្តិសាស្ត្រនេះកើតឡើងវិញម្តងទៀត”។ ការចងចាំមិនមែនដើម្បីសងសឹកទេ ប៉ុន្តែដើម្បីកសាងសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិ។ ការចងចាំនឹងផ្ដល់កម្លាំងឱ្យយើងបន្តទៅមុខដោយសេចក្ដីសង្ឃឹម និងសាមគ្គីភាព៕
_________________







ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ទិវានៃការចងចាំ២០ឧសភា