លោក ពូទីន ឲ្យបង្ហាញភស្តុតាង រឿងដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែងរូម៉ានី

កាហ្សាក់ស្ថាន ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានទទូចឲ្យរូម៉ានី បង្ហាញភស្តុតាង ដែលចោទប្រកាន់ថា មានយន្តហោះគ្មានបើករុស្ស៊ី ហោះទៅបុកអគារផ្ទះល្វែង ក្នុងប្រទេសអឺរ៉ុប និង ជាសមាជិកណាតូ មួយនេះ។

ការស្នើឡើងរបស់ លោក ពូទីន បែបនេះបានធ្វើឡើង បន្ទាប់ពីក្រសួងការពារជាតិ ប្រទេសរូម៉ានី អះអាងថា ក្នុងចំណោមដ្រូនរបស់រុស្ស៊ី ដែលវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, មានមួយគ្រឿងបានចូលទៅក្នុងដែនអាកាស រូម៉ានី ដែលត្រូវបានតាមដានដោយរ៉ាដា ហើយបានធ្លាក់ ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យមនុស្ស ពីរនាក់ រងរបួស។

យ៉ាងណា ក្នុងពេលធ្វើទស្សនកិច្ច នៅប្រទេស កាហ្សាក់ស្ថាន កាលពីថ្ងៃទី២៩ ខែឧសភា,
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទូចថា មិនមានភស្តុតាង ដើម្បីស្តីបន្ទោសប្រទេសរបស់លោកនោះទេ។

លោករៀបរាប់ថា «គ្មាននរណាម្នាក់អាចនិយាយពីដើមចម នៃយន្តហោះនេះ ឬ យន្តហោះនោះឡើយ រហូតដល់ការពិនិត្យមើលយន្តហោះដ្រូន ត្រូវបានធ្វើឡើង ជាមុនសិន»។ លោកបន្តថា «ប្រសិនបើពួកគេផ្តល់ឱ្យយើង នូវទិន្នន័យជាក់លាក់ណាមួយ … ក្នុងករណីនោះ យើងនឹងវាយតម្លៃអ្វីដែលបានកើតឡើង»។

ក្នុងពេលនោះដែរ, លោក វ្ល៉ាឌីមៀ ពូទីន និយាយថា រុស្ស៊ីមិនដែលគំរាមកំហែង ហើយក៏មិនស្វែងរកការគំរាមកំហែង ដល់បណ្តាប្រទេសអ៊ឺរ៉ុបនោះឡើយ៕

ប្រភព ៖ AFP , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner