ក្លឹបចំបាប់ព្រះធាតុសម្ពោធជាផ្លូវការនៅខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ
ខេត្តពោធិ៍សាត់ ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីបើកសម្ពោធក្លឹបចំបាប់ព្រះធាតុ និងការប្រកួតកីឡា ចំបាប់ដើម្បី ជាផ្លូវការដែលមានទីតាំងនៅ ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយលើប្រភេទកីឡាចំបាប់។
ក្លឹបចំបាប់ព្រះធាតុបានរៀបចំការប្រកួត ដើម្បីអបអរសាទរពិធីសម្ពោធក្លឹបនៅថ្ងៃទី ៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦ ហើយថ្ងៃទី៥ ។
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានឧបត្ថម្ភទាំងស្រុងលើការកសាងក្លឹបចំបាប់ព្រះធាតុនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានឧបត្ថម្ភថវិកាដល់ក្លឹបចំនួន ២លានរៀលដែរ។




