ក្រុមហ៊ុនចិន ស្នើរសុំសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។

ការបង្ហាញពីបំណងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៦ មិងុនា២០២៦នេះ នៅសាលារាជធានីភ្នំពេញក្នុងជំនួបសម្ដែងការ គួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ ឲ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធនឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យដែលយើងកំពុងព្យាយាមដោះស្រាយ ឲ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ៕

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner