អង់គ្លេស និង ជប៉ុន គ្រោងវិនិយោគរួមគ្នា តម្លៃ២៤ពាន់លានដុល្លារ

ឡុងដ៍ ៖ អង់គ្លេស និងជប៉ុន គ្រោងនឹងយល់ព្រមលើភាពជាដៃគូវិនិយោគ និង បច្ចេកវិទ្យា ដែលមានតម្លៃជាង ២៤ពាន់លានដុល្លារ ហើយ រំពឹងថា នឹងបង្កើតការងារ រាប់ម៉ឺននាក់។ ការបង្ហើបនេះ ធ្វើឡើងខណៈដែលលោក នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ជួបជាមួយសមភាគីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអាទិត្យនេះ។

បើតាម CNA, កិច្ចព្រមព្រៀង រួមមានទាំងការវិនិយោគ រយៈពេល៥ឆ្នាំ របស់ជប៉ុន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងផែនការ សម្រាប់គម្រោងថាមពលដំណើរការដោយខ្យល់ នៅឯនាយសមុទ្ររបស់អង់គ្លេស។

ប្រទេសទាំងពីរក៏នឹងចាប់ផ្តើមភាពជាដៃគូបច្ចេកវិទ្យាថ្មី ដែលគ្របដណ្តប់លើវិស័យដូចជា AI, semiconductors និង quantum computing។

ដោយឡែក ក្រុមហ៊ុន Hitachi Energy, Rolls-Royce និង Eisai ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការវិនិយោគ និងការសហការគ្នាលើការពង្រីកបណ្តាញថាមពល បច្ចេកវិទ្យានុយក្លេអ៊ែរ និងវិទ្យាសាស្ត្រ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Takaichi ដែលនឹងកើតឡើង នៅមុនកិច្ចប្រជុំកំពូល G7 ចាប់ពីថ្ងៃទី១៥ ដល់ ទី១៧ ខែមិថុនា នៅប្រទេសបារាំង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner