បេក្ខជន២៨នាក់ប្រឡងជាប់ជាស្ថាពរក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ បេក្ខជនចំនួន ២៨នាក់ប្រឡងជាប់ជាស្ថាពរ ធ្វើជាមន្ត្រីនៃក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនោះមាន(ស្ត្រីចំនួន ៨នាក់)។ ការប្រកាសលទ្ធផលនេះ គឺសម្រាប់ឧបសម្ព័ន្ធទី ២ ដែលមានការជ្រើសរើសចំនួន ៣០នាក់។ បេក្ខជនបានឆ្លងកាត់ដំណាក់កាលវិញ្ញាសាសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងការប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ក្រប ខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្រោយការចុះហត្ថលេខា លើលទ្ធផលប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ ដែលទាំងនេះបង្ហាញពីការតាំងចិត្តរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងថា ចំពោះការប្រឡងពេលព្រឹក ប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយ តាមបំណងរបស់បេក្ខជនផង ជាពិសេសអគ្គភាពឆាប់ទទួលបានមន្ត្រីដើម្បីបម្រើការងារផង។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមអ្នកសង្កេតការណ៍មកពីបណ្តាស្ថាប័នផ្សេងៗទៀតបានបន្តឈរជាសាក្សី និងជាអ្នកធានានូវភាពស្អាតស្អំ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខ ងារសាធារណៈ ដើម្បីផ្ដល់នូវភាពកក់ក្តៅ និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។ ការតាមដាននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។

វត្តមានអ្នកសង្កេតការណ៍ ACU គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់។ សកម្មភាពនេះ បានចូលរួមធានាយ៉ាងរឹងមាំថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ស្មើភាពគ្នា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» ជាពិសេសស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner