អ៊ីរ៉ង់ ថា នៅតែមិនទុកចិត្តអាមេរិក ទោះបីមានកិច្ចព្រមព្រៀង

តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» លើសហរដ្ឋអាមេរិកនៅតែមាន បើទោះបីជាមានក្របខ័ណ្ឌ ដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងបញ្ចប់សង្គ្រាមក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា «ទទួលស្គាល់ថា ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅរបស់អ៊ីរ៉ង់ ចំពោះសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរ ជុំវិញការប្រព្រឹត្តខុស ដោយមេដឹកនាំអាមេរិក កន្លងមក»។

លោកបាននិយាយថា «សហរដ្ឋអាមេរិកនៅស្ថិតលើផ្លូវវែងឆ្ងាយ ដែលខ្លួនអាចទទួលបានទំនុកចិត្ត ពីប្រជាជនអ៊ីរ៉ង»។

លោកបានបញ្ជាក់បន្ថែមថា «ក្របខ័ណ្ឌនេះ គឺគ្រាន់តែជាជំហាន ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង»។

សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង កាលពីថ្ងៃចន្ទ ពោលគឺបន្ទាប់ពីអំពើហិង្សាដ៏សាហាវជាច្រើនខែ ជាមួយនឹងភាពវឹកវ នៅក្នុងរសេដ្ឋកិច្ចពិភពលោក។

សង្គ្រាមបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ សងសឹកវិញ ជាមួយនឹងការវាយប្រហារ លើអ៊ីស្រាអែល និង បណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner