លោក ត្រាំ ថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ចុះហត្ថលេខារួចរាល់

ប៉ារីស ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាង កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាបឋម រួចរាល់អស់ហើយ។

អំឡុងកិច្ចពិភាក្សា ជាមួយមេដឹកនាំបារាំង លោក Emmanuel Macron, លោក ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា តាមប្រព័ន្ធអេឡិចត្រូនិក។ លោក ត្រាំ ទៅដល់ប៉ារីស កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំ G7។

បើតាមប្រភពពីមន្ត្រីផ្លូវការ, អនុស្សរណៈនៃការយោគយល់គ្នា (MOU) បឋមនេះ ត្រូវបានចុះហត្ថលេខាជាលក្ខណៈឌីជីថល ដោយលោក ត្រាំ, អនុប្រធានាធិបតីអាមេរិក លោក JD Vance និង ប្រធានសភាអ៊ីរ៉ង់។

សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង ​ពោលគឺបន្ទាប់ពីអំពើហិង្សាដ៏សាហាវជាច្រើនខែ ជាមួយនឹងភាពវឹកវ នៅក្នុងរសេដ្ឋកិច្ចពិភពលោក។

បើតាម BBC, អាមេរិកនិងប្រទេសម្ព័ន្ធមិត្តព្រមព្រៀងគ្នា សងអ៊ីរ៉ង់ ៣០០ពាន់លានដុល្លារ យកទៅស្តារប្រទេសឡើងវិញ, បទឈប់បាញ់ជាអចិន្ត្រៃយ៍ រួមទាំងប្រទេសលីបង់, ការប្តេជ្ញាចិត្តរបស់អាមេរិក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់អ៊ីរ៉ង់, បញ្ចប់ការបិទផ្លូវរបស់កងទ័ពជើងទឹករបស់អាមេរិក និង ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៣០ថ្ងៃ, ការបញ្ចប់ទណ្ឌកម្មលើផលិតផលប្រេង និងថាមពលរបស់អ៊ីរ៉ង់, ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ មិនផលិតអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀត ហើយ អាមេរិកប្តេជ្ញា មិនបង្កើនកម្លាំងរបស់ខ្លួនក្នុងតំបន់ ព្រមទាំង មិនដាក់ទណ្ឌកម្មជាថ្មីផងដែរ ។

សង្គ្រាមបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ សងសឹកវិញ ជាមួយនឹងការវាយប្រហារ លើអ៊ីស្រាអែល និង បណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner