ស្វីសបង្ហាញទីតាំងរៀបពិធីចុះ MOU សន្តិភាពអាមេរិក-អ៊ីរ៉ង់

ហ្សឺណែវ ៖ ប្រទេសស្វីស បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា “ការចរចាដំបូង” ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្រ្គាម នៅមជ្ឈិមបូព៌ា ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅឯរមណីយដ្ឋាន Burgenstock នៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។

ក្រសួងការបរទេស ស្វីស បាននិយាយថា «បច្ចុប្បន្ន ផែនការដំណើរការ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមជាមួយនឹងអ្នកសម្របសម្រួល ប៉ាគីស្ថាន និងកាតា ព្រមទាំង ប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីជួបប្រជុំគ្នា នាថ្ងៃសុក្រ នៅរមណីយដ្ឋាន Burgenstock សម្រាប់ការចរចាដំបូង ស្តីពីការអនុវត្តកិច្ចព្រមព្រៀង» ។

បើតាម CNA, ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf និង អនុប្រធានាធិបតីអាមេរិក លោក JD Vance ត្រូវបានគេរំពឹងថា នឹងចូលរួម ក្នុងការពិភាក្សា ដើម្បីបញ្ចេញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ប៉ុន្តែ ភាគី ស្វីស បាននិយាយថា ពួកគេមិនអាចផ្តល់ព័ត៌មានបន្ថែម អំពីរបៀបវារៈនេះបានទេ៕

ប្រភព៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner