អាមេរិក នឹងអភិវឌ្ឍន៍កាំភ្លើងធំរ៉ុក្កែត HIMARS ដល់សិង្ហបុរី

សិង្ហបុរី ៖ សហរដ្ឋអាមេរិក យល់ព្រមលក់កញ្ចប់កែលម្អប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត HIMARS តម្លៃ ៧៣ លានដុល្លារអាមេរិក ឲ្យទៅប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយ របស់ CNA នៅថ្ងៃសុក្រនេះ។

ប្រភពបញ្ជាក់ថា សហរដ្ឋអាមេរិក បានយល់ព្រមលើសំណើ របស់សិង្ហបុរី ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket Systems ហៅកាត់ HIMARS របស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង ដែលប៉ាន់ស្មានថា មានតម្លៃ ៧៣លានដុល្លារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៥ ខែមិថុនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសសិង្ហបុរី បានស្នើសុំទិញឧបករណ៍ធ្វើឱ្យប្រសើរឡើង Common Fire Control Systems (CFCS) ចំនួន១៨ឈុត សម្រាប់ប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត។

យោងតាមការបោះពុម្ពផ្សាយ ឧស្សាហកម្មការពារជាតិ, CFCS ប្រើប្រាស់ដំណើរការឌីជីថល ដើម្បីគ្រប់គ្រងឧបករណ៍បាញ់ និង គ្រប់គ្រងអាវុធ ធ្វើអោយប្រសើរឡើង នូវភាពត្រឹមត្រូវ នៃការកំណត់គោលដៅ វាយប្រហារ និង ប្រសិទ្ធភាពប្រតិបត្តិការទាំងមូល។

ក្រសួងការពារជាតិសិង្ហបុរី បាននិយាយ នៅថ្ងៃសុក្រនេះថា «HIMARS គឺជាទ្រព្យសយោធា ពាក់ព័ន្ធនឹងការវាយប្រហារ ដោយភាពជាក់លាក់ នៅលើដី ហើយបានបានបម្រើការ ជាមួយកងកម្លាំងប្រដាប់អាវុធសិង្ហបុរី តាំងពីឆ្នាំ២០១០»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner