លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអនុញ្ញាតជូនថ្នាក់ដឹកនាំ និងសមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនថ្នាក់ដឹកនាំ និងសមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តសកម្មភាពការងាររបស់សមាគមដែលបានដាក់ចេញ ក្នុងការជួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ដឹកនាំដោយស្ត្រី ក្នុងយុគសម័យឌីជីថល និងការរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានកោតសរសើរ និងគាំទ្រដល់សមាគមសហគ្រិនស្ត្រីដែលបានប្រឹងប្រែងក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រីកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងជួយសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលផ្នែកអភិវឌ្ឍសមត្ថភាពស្ត្រីលើជំនាញឌីជីថលបន្ថែមនៅពេលខាងសមាគមមានតម្រូវការសម្រាប់សហគ្រិនស្ត្រីកម្ពុជាផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner