បារាំង ហាមផឹកស្រា ក្នុងតំបន់មានសីតុណ្ហភាពក្តៅខ្លាំង

ប៉ារីស ៖ ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានប្រកាសហាមការផឹកគ្រឿងស្រវឹង ក្នុងតំបន់ប្រកាសអាសន្នក្រហម «ក្តៅខ្លាំង» ខណៈដែល អឺរ៉ុប កំពុងប្រឈមនឹងរលកកម្តៅខ្លាំង។

នៅតំបន់ខ្លះ នៃប្រទេសបារាំង សីតុណ្ហភាពបានហួសផុតសញ្ញាសម្គាល់ ៤០ដឺក្រេ រួចហើយ។ សេវាអាកាសធាតុជាតិ បាននិយាយថា អាចនឹងកើនឡើងបន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពោលគឺនៅកម្រិត ស្ទើរតែពាក់កណ្តាលប្រទេស។ នៅទីក្រុងប៉ារីស មន្ត្រីបានអនុញ្ញាតឱ្យពលរដ្ឋ ចុះហែលទឹក នៅក្នុងព្រែកជីក ដើម្បីទទួលភាពត្រជាក់បាន។

ក្រៅពីបារាំង, អេស្ប៉ាញ និង អាឡឺម៉ង់ ជាដើម សុទ្ធតែបានលុបចោល ឬ ពន្យារពេលព្រឹត្តិការណ៍កីឡា ហើយ អង់គ្លេសវិញ បានព្រមានអំពី ត្រីត្រូពិច ចំពេលដែល អឺរ៉ុប បានសាយភាយរលកកំដៅ ដែលគំរាមកំហែងបំបែកកំណត់ត្រាក្តៅខ្លាំង នៅក្នុងខែមិថុនានេះ។

សម្រាប់បារាំង, ក៏មានការលុបចោល ការប្រគុំតន្ត្រី នៅតាមផ្លូវខ្លះៗដែរ ខណៈ ដែលប្រទេសនេះ បានត្រៀមរៀបចំពិធីបុណ្យតន្ត្រីដងវិថី ប្រចាំឆ្នាំ។

បើតាម CNA, អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា រលកកម្តៅ ដែលកើតឡើងដដែលៗ គឺជាសញ្ញាសម្គាល់ច្បាស់លាស់ នៃការឡើងកំដៅផែនដី ដែលភាគច្រើន បណ្តាលមកពីការដុតធ្យូងថ្ម, ប្រេង និង ឧស្ម័ន ហើយព្រមានថា នឹង កាន់តែញឹកញាប់, កាន់តែយូរជាង និង កាន់តែខ្លាំង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner