និន្នាការថ្មីគួរជាទីមោទនៈ គឺកំណើនទេសចរជាតិឡើងដល់ ២០,៣ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើដាក់ចេញនូវយុទ្ធនាការជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើននៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមានសម្រាប់ទេសចរណ៍ជាតិគួរឱ្យកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ជាក់ស្តែង ចរន្តទេសចរណ៍ក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង ដោយអ្វីដែលជាចំណុចលេចធ្លោនោះ គឺចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកបានហក់ឡើងរហូតដល់ ៥៤,២% ស្មើនឹងជាង ២០,៣ លាននាក់ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះបណ្តាលមកពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និងតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋឱ្យចេញដើរលេងកម្សាន្ត និងស្វែងយល់ពីគោលដៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើង៕

ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

Angkor Wat, Siem Reap Cambodia
ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner