អេមីរ៉ាត អារ៉ាប់រួម ចេញសារជូនដំណឹងខុស អំពីការវាយប្រហារមីស៊ីល

ឌូបៃ ៖ អាជ្ញាធរ ប្រទេសអេមីរ៉ាត អារ៉ាប់រួម កាលពីថ្ងៃសុក្រ បានធ្វើការសុំទោស បន្ទាប់ពីចេញសារជូនដំណឹងមិនត្រឹមត្រូវ ជុំវិញការព្រមានអំពីការវាយប្រហារ ដោយកាំជ្រួចមីស៊ីល ដែលអាចបង្កឱ្យមានភាពចលាចលដល់ប្រជាជន។

សារផ្លូវការ ដែលបានផ្ញើទៅកាន់ទូរសព្ទដៃ បានព្រមានអំពីការគំរាមកំហែងដោយកាំជ្រួច និងអមដោយសំឡេងស៊ីរ៉ែនដែលបន្លឺឡើង ហើយ សារបែបនេះ ត្រូវបានធ្វើឡើង ជាលើកដំបូង បន្ទាប់ពីខកខាន ក្នុងរយៈពេលជាង១ខែ ពោលគឺចំពេលដែល អាមេរិក និង អ៊ីរ៉ង់ ព្យាយាមងាកមករកការចរចា។

ការជូនដំណឹង កាលពីថ្ងៃសុក្រ ត្រូវបានចេញ តាមពីក្រោយយ៉ាងឆាប់រហ័ស នូវ ការណែនាំមួយទៀត ដើម្បីស្នើមិនឲ្យគោរពធ្វើតាមការព្រមានពីមុន។ ក្រោយមក អាជ្ញាធរសង្គ្រោះបន្ទាន់ បានសុំទោស ចំពោះឧបទ្ទវហេតុនេះ។

សេចក្តីថ្លែងការណ៍ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X រៀបរាប់ថា «អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គភាពពាក់ព័ន្ធ សូមអភ័យទោស ចំពោះដំណើរការខុសបច្ចេកទេស ដោយអចេតនានេះ»។ ប្រភព បាននិយាយថា «ដំណើរការខុសបច្ចេកទេសភ្លាមៗ នៅក្នុងប្រព័ន្ធព្រមានជាមុន ត្រូវបានដោះស្រាយ តាមរយៈអាជ្ញាធរ»។

បើតាម CNA, អេមីរ៉ាត អារ៉ាប់រួម ក៏ដូចជា ប្រទេសឈូងសមុទ្រដទៃទៀត ដែលធ្វើជាម្ចាស់ផ្ទះ ដាក់កងទ័ពអាមេរិក បានក្លាយជាផ្ទាំងស៊ីបជួរមុខ នៃ ការសងសឹក របស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល របស់សាធារណរដ្ឋឥស្លាម មួយនេះ៕

ប្រភព CNA ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner