អាឡឺម៉ង់ ថា សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ តានតឹងខ្លាំង មិនធ្លាប់មាន

បែរឡាំង ៖ ប្រធានាធិបតី អាឡឺម៉ង់ លោក Frank-Walter Steinmeier បានព្រមាន កាលពីថ្ងៃចន្ទថា សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ កំពុងប្រឈមមុខនឹងភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ដោយលោកជំរុញឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មី ចំពោះកិច្ចសហប្រតិបត្តិការ និង កំណែទម្រង់អង្គការសហប្រជាជាតិ កាន់តែខ្លាំង។

បើតាមការចេញផ្សាយ Anadolu, លោក Steinmeier បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសិទ «និរន្តរភាពទីក្រុង Hamburg»។ លោក Steinmeier បាននិយាយថា ពិភពលោកកំពុងឈានចូលដល់សម័យកាល ដែលបទដ្ឋានអន្តរជាតិដ៏យូរអង្វែង កំពុងស្ថិតនៅក្រោមការគំរាមកំហែង កាន់តែខ្លាំងឡើង។

លោករៀបរាប់ថា «យើងរស់នៅក្នុងពេល ដែលច្បាប់អន្តរជាតិ បានដឹកនាំយើង អស់ជាច្រើនទសវត្សរ៍ តែពេលនេះ កំពុងស្ថិតក្រោមការគំរាមកំហែង ស្របពេលដែលរដ្ឋមានអំណាចមួយចំនួន លែងទទួលស្គាល់ច្បាប់ទាំងនេះ ហើយបំពានច្បាប់ទាំងក្លាហាន ដោយឈរនៅក្នុងផ្លូវនៃផលប្រយោជន៍អំណាចរបស់ពួកគេ»។

ក្នុងន័យនេះ លោក Steinmeier បានជំរុញដល់អង្គការសហប្រជាជាតិ ត្រូវតែធ្វើកំណែទម្រង់ ដោយបានគូសបញ្ជាក់ថា «អង្គការសហប្រជាជាតិ ត្រូវតែផ្លាស់ប្តូរ ឲ្យមានប្រសិទ្ធភាព ជាងមុន»៕

ប្រភព ៖ Anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner